អនរិយវោហារ វោហារមិនមែនជារបស់ព្រះអរិយៈ មាន ៤ យ៉ាង គឺ
១. មុសាវាទោ ពាក្យកុហក
២. បិសុណា វាចា សម្ដីញុះញង់
៣. ផរុសា វាចា សម្ដីទ្រគោះ
៤. សម្ផប្បលាបោ សម្ដីរោយរាយឥតប្រយោជន៍
( បិដកលេខ ១៩ ទំព័រ ១៧០ )
អធិប្បាយ
ពាក្យថា អនរិយវោហារ បានដល់ វោហាររបស់បុគ្គលមិនមែនជាព្រះអរិយៈ គឺរបស់ជនលាមក ៕