អរិយវោហារ វោហារជារបស់ព្រះអរិយៈ មាន ៤ យ៉ាង គឺ
១. មុសាវាទា វេរមណី ការវៀរចាកពាក្យកុហក
២. បិសុណាយ វាចាយ វេរមណី ការវៀរចាកសម្ដីញុះញង់
៣. ផរុសាយ វាចាយ វេរមណី ការវៀរចាកសម្ដីទ្រគោះ
៤. សម្ផប្បលាបា វេរមណី ការវៀរចាកសម្ដីរោយរាយ ឥតប្រយោជន៍
( បិដកលេខ ១៩ ទំព័រ ១៧០ )
អធិប្បាយ
ពាក្យថា អរិយវោហារ បានដល់ វោហាររបស់ព្រះអរិយៈ គឺសប្បុរស ៕