បុគ្គល មាន ៤ ពួក
១. ឥធាវុសោ ឯកច្ចោ បុគ្គលោ អត្តន្តបោ ហោតិ អត្តបរិតាបនានុយោគមនុយុត្តោ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើខ្លួនឱ្យក្ដៅ ប្រកបព្យាយាម ដើម្បីធ្វើខ្លួនឱ្យក្ដៅ
២. ឥធាវុសោ ឯកច្ចោ បុគ្គលោ បរន្តបោ ហោតិ បរបរិតាបនានុយោគមនុយុត្តោ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើបុគ្គលដទៃឱ្យក្ដៅ ប្រកបព្យាយាម ដើម្បីធ្វើបុគ្គលដទៃឱ្យក្ដៅ
៣. ឥធាវុសោ ឯកច្ចោ បុគ្គលោ អត្តន្តបោ ច ហោតិ អត្តបរិតាបនានុយោគមនុយុត្តោ បរន្តបោ ច បរបរិតាបនានុយោគមនុយុត្តោ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើខ្លួនឱ្យក្ដៅ ប្រកបព្យាយាម ដើម្បីធ្វើខ្លួនឱ្យក្ដៅផង ធ្វើបុគ្គលដទៃឱ្យក្ដៅ ប្រកបព្យាយាម ដើម្បីធ្វើបុគ្គលដទៃឱ្យក្ដៅផង
៤. ឥធាវុសោ ឯកច្ចោ បុគ្គលោ នេវ អត្តន្តបោ ហោតិ ន អត្តបរិតាបនានុយោគមនុយុត្តោ ន បរន្តបោ ន បរបរិតាបនានុយោគមនុយុត្តោ សោ អនត្តន្តបោ អបរន្តបោ ទិដ្ឋេ វ ធម្មេ និច្ឆាតោ និព្វុតោ សីតីភូតោ សុខប្បដិសំវេទី ព្រហ្មភូតេន អត្តនា វិហរតិ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនធ្វើខ្លួនឱ្យក្ដៅ មិនប្រកបព្យាយាម ដើម្បីធ្វើខ្លួនឱ្យក្ដៅ មិនធ្វើបុគ្គលដទៃឱ្យក្ដៅ មិនប្រកបព្យាយាម ដើម្បីធ្វើបុគ្គលដទៃឱ្យក្ដៅ បុគ្គលនោះឈ្មោះថា មិនធ្វើខ្លួនឱ្យក្ដៅ មិនធ្វើបុគ្គលដទៃឱ្យក្ដៅ ជាអ្នកលែងមានសេចក្ដីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានសេចក្ដីត្រជាក់កើតហើយ ទទួលនូវសេចក្ដីសុខ មានខ្លួនដូចជាព្រហ្មនៅក្នុងបច្ចុប្បន្ននេះ
( បិដកលេខ ១៩ ទំព័រ ១៧១-១៧២ )
អធិប្បាយ
បុគ្គលពួកទី ១ បានដល់ ពួកអចេលក៍ ( អ្នកបួសស្រាត ) ។ ពួកទី ២ បានដល់ មនុស្សខាងក្នុង ជាដើម ជនណាមួយ ។ ពួកទី ៣ បានដល់ អ្នកបូជាយញ្ញ ។ ពួកទី ៤ បានដល់ អ្នកប្រតិបត្តិត្រូវក្នុងព្រះសាសនា ៕