គន្ថៈ ធម៌ជាគ្រឿងចងព័ទ្ធ ៤ យ៉ាង គឺ
១. អភិជ្ឈាកាយគន្ថៈ អភិជ្ឈាជាគ្រឿងចងព័ទ្ធកាយ
២. ព្យាបាទកាយគន្ថៈ ព្យាបាទជាគ្រឿងចងព័ទ្ធកាយ
៣. សីលព្វតបរាមាសកាយគន្ថៈ សេចក្ដីប្រកាន់ខុសដោយសីល និងវ័តជាគ្រឿងចងព័ទ្ធកាយ
៤. ឥទំសច្ចាភិនិវេសកាយគន្ថៈ សេចក្ដីប្រកាន់មាំថា ពាក្យនេះជាពាក្យពិត ពាក្យដទៃជាពាក្យទទេ ជាគ្រឿងចងព័ទ្ធកាយ
( បិដកលេខ ១៩ ទំព័រ ១៦៧ )
អធិប្បាយ
កិលេសដែលឈ្មោះថា គន្ថៈ ដោយអំណាចការចង ( សត្វ ) ទុក ។ ដែលឈ្មោះថា កាយគន្ថៈ ( ជាគ្រឿងចងព័ទ្ធកាយ ) ព្រោះអត្ថថា ចង គឺ ព័ទ្ធ បានដល់ ចងព័ទ្ធ រួបរឹតនាមកាយ និងរូបកាយទុកក្នុងវដ្ដៈ ។ ពាក្យថា ឥទំសច្ចាភិនិវេស សេចក្ដីថា អភិនិវេស គឺ ទិដ្ឋិដែលប្រព្រឹត្តទៅយ៉ាងនេះថា “នេះប៉ុណ្ណោះពិត យ៉ាងដទៃទទេ” ៕