អង្គរបស់សោតាបន្នបុគ្គល មាន ៤ យ៉ាង គឺ៖
១. ឥធាវុសោ អរិយសាវកោ ពុទ្ធេ អវេច្ចប្បសាទេន សមន្នាគតោ ហោតិ ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ ម្នាលអាវុសោទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លាមិនកម្រើកក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេសហើយ ទ្រង់ត្រាស់ដឹងដោយប្រពៃចំពោះព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជានិងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណរកបុគ្គលណាស្មើគ្មាន ទ្រង់ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មាន ទ្រង់ជាគ្រូរបស់ទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងមកកាន់ភពថ្មីទៀត ដោយហេតុនេះ
២. ធម្មេ អវេច្ចប្បសាទេន សមន្នាគតោ ហោតិ ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិបស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិ ប្រកបដោយសេចក្ដីជ្រះថ្លាមិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ដែលព្រះមានព្រះភាគ ទ្រង់សម្ដែងហើយដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ដែលបុគ្គលគប្បីឃើញដោយខ្លួនឯង ជាធម៌ឱ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជនគប្បីដឹងច្បាស់ចំពោះខ្លួន
៣. សង្ឃេ អវេច្ចប្បសាទេន សមន្នាគតោ ហោតិ សុប្បដិបន្នោ ភគវតោ សាវកសង្ឃោ ឧជុប្បដិបន្នោ ភគវតោ សាវកសង្ឃោ ញាយប្បដិបន្នោ ភគវតោ សាវកសង្ឃោ សាមីចិប្បដិបន្នោ ភគវតោ សាវកសង្ឃោ យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋ បុរិសបុគ្គលា ឯស ភគវតោ សាវកសង្ឃោ អាហុនេយ្យោ បាហុនេយ្យោ ទក្ខិណេយ្យោ អញ្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ ប្រកបដោយសេចក្ដីជ្រះថ្លាមិនកម្រើកក្នុងព្រះសង្ឃថា ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិល្អហើយ ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិត្រង់ហើយ ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិដើម្បីព្រះនិព្វា ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិគួរហើយ បើរាប់ជាគូនៃបុរសបាន ៤ គូ បើរាប់រៀងជាបុរសបុគ្គលបាន ៨ ពួកសាវ័ករបស់ព្រះមានព្រះភាគនេះ គួរទទួលនូវចតុបច្ច័យ ដែលគេនាំមកអំពីចម្ងាយហើយបូជា គួរទទួលនូវសក្ការៈ ដែលគេតាក់តែងដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណា ( ទាន ) គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក
៤. អរិយកន្តេហិ សីលេហិ សមន្នាគតោ ហោតិ អខណ្ឌេហិ អច្ឆិទ្ទេហិ អសពលេហិ អកម្មាសេហិ ភុជិស្សេហិ វិញ្ញុបសត្ថេហិ អបរាមដ្ឋេហិ សមាធិសំវត្តនិកេហិ ប្រកបដោយសីលជាទីត្រេកអរនៃព្រះអរិយៈ គឺជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាភុជិស្សសីល ( មិនមែនជាខ្ញុំតណ្ហា ) ជាសីលដែលអ្នកប្រាជ្ញសរសើរ ជាសីលមិនជ្រោកជ្រាកដោយតណ្ហា និងទិដ្ឋិ ជាសីលប្រព្រឹត្តទៅ ដើម្បីបាននូវសមាធិ
( បិដកលេខ ១៩ ទំព័រ ១៦១ )