សមថោ សមថៈ ( ធម៌សម្រាប់រម្ងាប់ចិត្ត )
វិបស្សនា វិបស្សនា ( ប្រាជ្ញាឃើញច្បាស់នូវនាមរូប )
អធិប្បាយ
សមថៈ គឺ សមាធិ ។ វិបស្សនា គឺ បញ្ញា ។
( សង្គីតិសូត្រ អដ្ឋកថា )
សមថៈ គឺគុណធម៌ដែលរម្ងាប់បង់នូវកិលេស ឬធម៌គ្រោតគ្រាតមានវិតក្កជាដើម សំដៅដល់ សមាធិ ឬដែលហៅថា ឯកគ្គតា ។
វិបស្សនា គឺបញ្ញាដឹងច្បាស់ ( នូវត្រៃលក្ខណ៍ ) សំដៅដល់ ភាវនាបញ្ញាមានការដឹងច្បាស់នូវនិច្ចសញ្ញា ( សេចក្តីសម្គាល់ថាទៀង ) សុខសញ្ញា ( សេចក្តីសម្គាល់ថាសុខ ) អត្តសញ្ញា
( សេចក្តីសម្គាល់ថាជាតួខ្លួន ) សុភសញ្ញា ( សេចក្តីសម្គាល់ថាស្អាត ) តាមការពិត វិបស្សនាធ្វើឲ្យអ្នកបដិបត្តិដឹងច្បាស់នូវភាពមិនទៀងជាដើម ឆ្លងផុតនូវភាពជាស្ត្រី និងបុរស ជាដើម ដែលមហាជនក្នុងលោកនាំគ្នាសម្គាល់ដោយទូទៅក្នុងខន្ធទាំងឡាយ ។
( បរមត្ថទីបនី ដីកាអភិធម្មត្ថសង្គហៈ )