តីណិ មោនេយ្យានិ ច្បាប់អ្នកប្រាជ្ញ [ សេចក្តីប្រតិបត្តិធ្វើមនុស្សឲ្យទៅជាអ្នកប្រាជ្ញ ] ៣ យ៉ាង គឺ៖
១. កាយមោនេយ្យំ ច្បាប់អ្នកប្រាជ្ញផ្លូវកាយ
២. វចីមោនេយ្យំ ច្បាប់អ្នកប្រាជ្ញផ្លូវវាចា
៣. មនោមោនេយ្យំ ច្បាប់អ្នកប្រាជ្ញផ្លូវចិត្ត
( បិដកលេខ ១៩ ទំព័រ ១៤៤ )
អធិប្បាយ
ធម៌ដែលធ្វើនូវភាពជាមុនី បានដល់ មោនេយ្យបដិបទា ឈ្មោះថា មោនេយ្យានិ ។ សេចក្តីពិស្តារនៃធម៌ទាំងនោះ មានដូចតទៅនេះ៖
តត្ថ កតមំ កាយមោនេយ្យំ? តិវិធកាយទុច្ចរិតស្ស បហានំ កាយមោនេយ្យំ, តិវិធំ កាយសុចរិតំ កាយមោនេយ្យំ, កាយារម្មណេ ញាណំ កាយមោនេយ្យំ, កាយបរិញ្ញា កាយមោនេយ្យំ, កាយបរិញ្ញាសហគតោ មគ្គោ កាយមោនេយ្យំ, កាយស្មឹ ឆន្ទរាគ-ប្បហានំ កាយមោនេយ្យំ, កាយសង្ខារនិរោធា ចតុត្ថជ្ឈានសមាបត្តិ កាយមោនេយ្យំ ។
ក្នុងបណ្តាធម៌ទាំងនោះ កាយមោនេយ្យ តើដូចម្តេច? គឺ ការលះបង់កាយទុច្ចរិត ៣ ជាកាយមោនេយ្យ កាយសុចរិត ៣ ជាកាយមោនេយ្យ ញាណមានកាយជាអារម្មណ៍ ជាកាយមោនេយ្យ មគ្គដែលសហគតដោយការកំណត់ដឹងកាយ ជាកាយមោនេយ្យ ការលះបង់ឆន្ទរាគៈក្នុងកាយ ជាកាយមោនេយ្យ ការចូលចតុត្ថជ្ឈាន រំលត់នូវកាយសង្ខារ ជាកាយមោនេយ្យ ។
តត្ថ កតមំ វចីមោនេយ្យំ? ចតុព្វិធវចីទុច្ចរិតស្ស បហានំ វចីមោនេយ្យំ, ចតុព្វិធំ វចី-សុចរិតំ វចីមោនេយ្យំ, វាចារម្មណេ ញាណំ វចីមោនេយ្យំ វាចាបរិញ្ញា វចីមោនេយ្យំ បរិញ្ញាសហគតោ មគ្គោ, វាចាយ ឆន្ទរាគប្បហានំ, វចីសង្ខារនិរោធា ទុតិយជ្ឈាន-សមាបត្តិ វចីមោនេយ្យំ ។
ក្នុងបណ្តាធម៌ទាំងនោះ វចីមោនេយ្យ តើដូចម្តេច? គឺការលះបង់វចីទុច្ចរិត ៤ ជាវចីមោនេយ្យ វចីសុចរិត ៤ ជាវចីមោនេយ្យ ញាណមានវាចាជាអារម្មណ៍ ជាវចីមោនេយ្យ មគ្គដែលសហគតដោយការកំណត់ដឹងវាចា ជាវចីមោនេយ្យ ការលះបង់ឆន្ទរាគៈក្នុងវាចា ជាវចីមោនេយ្យ ការចូលទុតិយជ្ឈាន រម្ងាប់បង់នូវវចីសង្ខារ ជាវចីមោនេយ្យ ។
តត្ថ កតមំ មនោមោនេយ្យំ? តិវិធមនោទុច្ចរិតស្ស បហានំ មនោមោនេយ្យំ , តិវិធំ មនោសុចរិតំ មនោមោនេយ្យំ, មនារម្មណេ ញាណំ មនោមោនេយ្យំ, មនោបរិញ្ញា មនោមោនេយ្យំ ។ បរិញ្ញាសហគតោ មគ្គោ, មនស្មឹ ឆន្ទរាគប្បហានំ, ចិត្តសង្ខារ-និរោធា សញ្ញាវេទយិតនិរោធសមាបត្តិ មនោមោនេយ្យំ ។
ក្នុងបណ្តាធម៌ទាំងនោះ មនោមោនេយ្យ តើដូចម្តេច? គឺការលះបង់មនោទុច្ចរិត ៣ ជាមនោមោនេយ្យ មនោសុចរិត ៣ ញាណមានចិត្តជាអារម្មណ៍ មគ្គដែលសហគតដោយការកំណត់ដឹងចិត្ត ការលះបង់ឆន្ទរាគក្នុងចិត្ត ការចូលសញ្ញាវេទយិតនិរោធសមាបត្តិ ដែលរម្ងាប់បង់នូវចិត្តសង្ខារ ជាមនោមោនេយ្យ ។