វិញ្ញាណដ្ឋិតិ ទីតាំងនៃវិញ្ញាណ មាន ៧ យ៉ាង គឺ៖
១. សន្ដាវុសោ សត្តា នានត្តកាយា នានត្តសញ្ញិនោ សេយ្យថាបិ មនុស្សា ឯកច្ចេ ច ទេវា ឯកច្ចេ ច វិនិបាតិកា អយំ បឋមា វិញ្ញាណដ្ឋិតិ ម្នាលអាវុសោទាំងឡាយ មានពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិទី ១
២. សន្ដាវុសោ សត្តា នានត្តកាយា ឯកត្តសញ្ញិនោ សេយ្យថាបិ ទេវា ព្រហ្មកាយិកា បឋមាភិនិព្វត្តា អយំ ទុតិយា វិញ្ញាណដ្ឋិតិ ម្នាលអាវុសោទាំងឡាយ មានពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចទេវតាក្នុងពួកព្រហ្មដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជាវិញ្ញាណដ្ឋិតិទី ២
៣. សន្តាវុសោ សត្តា ឯកត្តកាយា នានត្តសញ្ញិនោ សេយ្យថាបិ ទេវា អាភស្សរា អយំ តតិយា វិញ្ញាណដ្ឋិតិ ម្នាលអាវុសោទាំងឡាយ មានពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតាក្នុងជាន់អាភស្សរៈ នេះជាវិញ្ញាណដ្ឋិតិទី ៣
៤. សន្ដាវុសោ សត្តា ឯកត្តកាយា ឯកត្តសញ្ញិនោ សេយ្យថាបិ ទេវា សុភកិណ្ហា អយំ ចតុត្ថា វិញ្ញាណដ្ឋិតិ ម្នាលអាវុសោទាំងឡាយ មានពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់សុភកិណ្ហៈ នេះជាវិញ្ញាណដ្ឋិតិទី ៤
៥. សន្តាវុសោ សត្តា សព្វសោ រូបសញ្ញានំ សមតិក្កមា បដិឃសញ្ញានំ អត្ថង្គមា នានត្តសញ្ញានំ អមនសិការា អនន្តោ អាកាសោតិ អាកាសានញ្ចាយតនូបគា អយំ បញ្ចមី វិញ្ញាណដ្ឋិតិ ម្នាលអាវុសោទាំងឡាយ មានពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈានដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត នូវពួកនានត្តសញ្ញា ដោយប្រការទាំងពួង នេះជាវិញ្ញាណដ្ឋិតិទី ៥
៦. សន្តាវុសោ សត្តា សព្វសោ អាកាសានញ្ចាយតនំ សមតិក្កម្ម អនន្តំ វិញ្ញាណន្តិ វិញ្ញាណញ្ចាយតនូបគា អយំ ឆដ្ឋី វិញ្ញាណដ្ឋិតិ ម្នាលអាវុសោទាំងឡាយ មានពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈានដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈានដោយគិតថា វិញ្ញាណមិនមានទីបំផុត នេះជាវិញ្ញាណដ្ឋិតិទី ៦
៧. សន្ដាវុសោ សត្តា សព្វសោ វិញ្ញាណញ្ចាយតនំ សមតិក្កម្ម នត្ថិ កិញ្ចីតិ អាកិញ្ចញ្ញាយតនូបគា អយំ សត្តមី វិញ្ញាណដ្ឋិតិ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈានដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថា វត្ថុតិចតួចមិនមាន នេះជាវិញ្ញាណដ្ឋិតិទី ៧
( បិដកលេខ ១៩ ទំព័រ ២១៣-៤ )