អរូបជ្ឈាន មាន ៤ យ៉ាង គឺ៖
១. ឥធាវុសោ ភិក្ខុ សព្វសោ រូបសញ្ញានំ សមតិក្កមា បដិឃសញ្ញានំ អត្ថង្គមា នានត្តសញ្ញានំ អមនសិការា អនន្តោ អាកាសោតិ អាកាសានញ្ចាយតនំ ឧបសម្បជ្ជ វិហរតិ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះការប្រព្រឹត្តកន្លងនូវរូបសញ្ញា [ សេចក្តីសម្គាល់ក្នុងរូប, រូបក្នុងទីនេះ សំដៅយករូបាវចរជ្ឈានផង អារម្មណ៍របស់រូបាវចរជ្ឈាននោះផង ] ដោយប្រការទាំងពួង ព្រោះការអស់បដិឃសញ្ញា [ សេចក្តីសម្គាល់កើតឡើងដោយការប៉ះពាល់ គឺចក្ខុប៉ះពាល់នឹងរូបជាដើម ] ព្រោះការលែងធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា [ សញ្ញាផ្សេងៗ គ្នា មាន ៤៤ គឺកាមាវចរកុសលសញ្ញា ៨ អកុសលសញ្ញា ១២ កាមាវចរកុសលវិបាកសញ្ញា ១១ អកុសលវិបាកសញ្ញា២ កាមាវចរកិរិយសញ្ញា១១ ] ក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ
២. សព្វសោ អាកាសានញ្ចាយតនំ សមតិក្កម្ម អនន្តំ វិញ្ញាណន្តិ វិញ្ញាណញ្ចាយតនំ ឧបសម្បជ្ជ វិហរតិ ព្រោះប្រព្រឹត្តកន្លងនូវអាកាសានញ្ចា-យតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ
៣. សព្វសោ វិញ្ញាណញ្ចាយតនំ សមតិក្កម្ម នត្ថិ កិញ្ចីតិ អាកិញ្ចញ្ញាយតនំ ឧបសម្បជ្ជ វិហរតិ ព្រោះប្រព្រឹត្តកន្លងនូវវិញ្ញាណញ្ចាយតន-ជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ
៤. សព្វសោ អាកិញ្ចញ្ញាយតនំ សមតិក្កម្ម នេវសញ្ញានាសញ្ញាយតនំ ឧបសម្បជ្ជ វិហរតិ ព្រោះប្រព្រឹត្តកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំងបួន
( បិដកលេខ ១៩ ទំព័រ ១៥៣ )