អប្បមញ្ញា មាន ៤ យ៉ាង គឺ៖
១. ឥធាវុសោ ភិក្ខុ មេត្តាសហគតេន ចេតសា ឯកំ ទិសំ ផរិត្វា វិហរតិ តថា ទុតិយំ តថា តតិយំ តថា ចតុត្ថំ ឥតិ ឧទ្ធមធោ តិរិយំ សព្វធិ សព្វត្តតាយ សព្វាវន្តំ លោកំ មេត្តាសហគតេន ចេតសា វិបុលេន មហគ្គតេន អប្បមាណេន អវេរេន អព្យាបជ្ឈេន ផរិត្វា វិហរតិ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទី ២ ទី ៣ ទី ៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង [ សំដៅយកទិសតូចទាំង ៤ គឺទិសអាគ្នេយ៍ ឦសាន និរតី ពាយព្យ ] មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង
២. ករុណាសហគតេន ចេតសា មានចិត្តប្រកបដោយករុណា
៣. មុទិតាសហគតេន ចេតសា មានចិត្តប្រកបដោយមុទិតា
៤. ឧបេក្ខាសហគតេន ចេតសា ឯកំ ទិសំ ផរិត្វា វិហរតិ តថា ទុតិយំ តថា តតិយំ តថា ចតុត្ថំ ឥតិ ឧទ្ធមធោ តិរិយំ សព្វធិ សព្វត្តតាយ សព្វាវន្តំ លោកំ ឧបេក្ខាសហគតេន ចេតសា វិបុលេន មហគ្គតេន អប្បមាណេន អវេរេន អព្យាបជ្ឈេន ផរិត្វា វិហរតិ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទី ២ ទី ៣ ទី ៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង
អធិប្បាយ
ពាក្យថា អប្បមញ្ញា សេចក្តីថា អប្បមញ្ញា ដោយអំណាចការមិនកាន់យកប្រមាណ ផ្សាយចេញទៅដោយមិនសេសសល់ ។
ទស្សនភាវនា និងវិធីនៃសមាធិ មានការពណ៌នាដោយពិស្តារក្នុងវិសុទ្ធិមគ្គ ទំព័រ ៩៥ ។