តីណិ ទុច្ចរិតានិ ទុច្ចរិត ៣ យ៉ាង គឺ៖
១. កាយទុច្ចរិតំ ទុច្ចរិតដោយកាយ
២. វចីទុច្ចរិតំ ទុច្ចរិតដោយវាចា
៣. មនោទុច្ចរិតំ ទុច្ចរិតដោយចិត្ត
អធិប្បាយ
ការប្រព្រឹត្តអាក្រក់ ឬ ប្រព្រឹត្តខុសប្រក្រតី ហេតុនោះ ទើបឈ្មោះថា ទុច្ចរិត ( ទុដ្ឋុ ចរិតានិ, វិរូបានិ វា ចរិតានីតិ ទុច្ចរិតានិ ) ។ ទុច្ចរិតដោយកាយ ឬ ទុច្ចរិតដែលប្រព្រឹត្តទៅតាមផ្លូវកាយ ហេតុនោះ ទើបឈ្មោះថា កាយទុច្ចរិត ។ ពាក្យដែលនៅសេសសល់ មានន័យដូចគ្នាទាំងអស់ ។