អបរាបិ តិស្សោ តណ្ហា តណ្ហា ៣ យ៉ាងដទៃទៀត គឺ៖
១. កាមតណ្ហា កាមតណ្ហា
២. រូបតណ្ហា រូបតណ្ហា [ ឆន្ទរាគក្នុងរូបភព ]
៣. អរូបតណ្ហា អរូបតណ្ហា [ ឆន្ទរាគក្នុងអរូបភព ]
អធិប្បាយ
រាគៈដែលប្រកបដោយបញ្ចកាមគុណ ឈ្មោះថា កាមតណ្ហា ។ ឆន្ទរាគក្នុងរូបភព និងអរូបភព ឈ្មោះថា រូបតណ្ហា និងអរូបតណ្ហា ២ យ៉ាងក្រៅពីនេះ ។ ចំណែកក្នុងព្រះអភិធម្ម លោកសម្តែងតណ្ហាពួកនេះទុកយ៉ាងនេះថា “កាមធាតុបដិសំយុត្តោ … អរូបធាតុបដិសំយុត្តោ ឆន្ទរាគដែលប្រកបដោយកាមធាតុ ។ល។ ដែលប្រកបដោយអរូបធាតុ” ។ ដោយវារៈនេះ លោកសម្តែងយ៉ាងដូចម្តេច ។ លោករួមយកតណ្ហាទាំងអស់ទុកដោយកាមតណ្ហាថា “ធម៌ទាំងឡាយទាំងពួង ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា ជាទីតាំងនៃតណ្ហា ដោយអត្ថថា ជាទីប្រាថ្នា ជាទីត្រេកអរ” ហើយសម្តែងតណ្ហា ២ យ៉ាងក្រៅនេះ ដោយឡែកពីកាមតណ្ហានោះ ។