ឱឃៈ ធម៌ជាគ្រឿងពន្លិចសត្វ មាន ៤ យ៉ាង គឺ
១. កាមោឃៈ
២. ភវោឃៈ
៣. ទិដ្ឋោឃៈ
៤. អវិជ្ជោឃៈ
( បិដកលេខ ១៩ ទំព័រ ១៦៦ )
អធិប្បាយ
ពាក្យថា ឱឃៈ មានវិគ្រោះថា ដែលឈ្មោះថា ឱឃៈ ព្រោះអត្ថថា ពន្លិចគឺធ្វើសត្វឱ្យលិចចុះក្នុងវដ្តៈ ។ បណ្ដាឱឃៈនោះ តម្រេកដែលជាប់ទាក់ទងដោយកាមគុណ ៥ ឈ្មោះថា កាមោឃៈ ។ តម្រេកដោយសេចក្ដីពេញចិត្តក្នុងរូបភព និងអរូបភព ឈ្មោះថា ភវោឃៈ ។ ការជាប់ចិត្តនៅក្នុងឈាន និងតម្រេកដែលសហគតដោយសស្សតទិដ្ឋិ ក៏ហៅថា ភវោឃៈ ។ ទិដ្ឋិ ៦២ ឈ្មោះថា ទិដ្ឋោឃៈ ៕