ចេតសោ វិនិពទ្ធា ចំណងរបស់ចិត្ត មាន ៥ យ៉ាង គឺ
១. ឥធាវុសោ ភិក្ខុ កាមេសុ អវិគតរាគោ ហោតិ អវិគតច្ឆន្ទោ អវិគតប្បេមោ អវិគតបិបាសោ អវិគតបរិឡាហោ អវិគតតណ្ហោ ។ យោ សោ អាវុសោ ភិក្ខុ កាមេសុ អវិគតរាគោ ហោតិ អវិគតច្ឆន្ទោ អវិគតប្បេមោ អវិគតបិបាសោ អវិគតបរិឡាហោ អវិគតតណ្ហោ តស្ស ចិត្តំ ន នមតិ អាតប្បាយ អនុយោគាយ សាតច្ចាយ បធានាយ យស្ស ចិត្តំ ន នមតិ អាតប្បាយ អនុយោគាយ សាតច្ចាយ បធានាយ អយំ បឋមោ ចេតសោ វិនិពទ្ធោ ។
ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្ដីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្ដីប្រាថ្នាក្នុងកាមទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្ដីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្ដៅក្រហាយ មិនទាន់ប្រាសចាកសេចក្ដីប្រាថ្នាក្នុងកាមទាំងឡាយ ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាមដុតកម្ដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីព្យាយាមដុតកម្ដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ នេះជាចំណងនៃចិត្តទី ១ របស់ភិក្ខុនោះ ។
២. បុន ចបរំ អាវុសោ ភិក្ខុ កាយេ អវីតរោគោ ហោតិ … ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមិនទាន់ប្រាសចាកតម្រេកក្នុងកាយ …
៣. រូបេ អវីតរាគោ ហោតិ … ភិក្ខុមិនទាន់ប្រាសចាកតម្រេកក្នុងរូប …
៤. បុន ចបរំ អាវុសោ ភិក្ខុ យាវទត្ថំ ឧទរាវទេហកំ ភុញ្ជិត្វា សេយ្យសុខំ បស្សសុខំ មិទ្ធសុខំ អនុយុត្តោ វិហរតិ ។
ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបរិភោគត្រាតែឆ្អែតពេញពោះ ហើយប្រកបរឿយៗ នូវសេចក្ដីសុខក្នុងទីដេក នូវសេចក្ដីសុខ ( ព្រោះដេកប្រែប្រួលខាងស្ដាំខាងឆ្វេង ) នូវសេចក្ដីសុខ ព្រោះដេកលង់លក់ ។
៥. បុន ចបរំ អាវុសោ ភិក្ខុ អញ្ញតរំ ទេវនិកាយំ បណិធាយ ព្រហ្មចរិយំ ចរតិ ឥមិនាហំ សីលេន វា វតេន វា តបេន វា ព្រហ្មចរិយេន វា ទេវោ វា ភវិស្សាមិ ទេវញ្ញតរោ វាតិ ។ យោ សោ អាវុសោ ភិក្ខុ អញ្ញតរំ ទេវនិកាយំ បណិធាយ ព្រហ្មចរិយំ ចរតិ ឥមិនាហំ សីលេន វា វតេន វា តបេន វា ព្រហ្មចរិយេន វា ទេវោ វា ភវិស្សាមិ ទេវញ្ញតរោ វាតិ តស្ស ចិត្តំ ន នមតិ អាតប្បាយ អនុយោគាយ សាតច្ចាយ បធានាយ អយំ បញ្ចមោ ចេតសោ វិនិពទ្ធោ ។
ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះប្រាថ្នានូវពួកទេវតាជាន់ណាមួយថា ដោយសីល ឬវ័ត ដោយសេចក្ដីព្យាយាម ឬព្រហ្មចារ្យនេះឯង សូមឱ្យអាត្មាអញបានជាទេវតា ( មានស័ក្ដិធំ ) ឬទេវតា ( មានស័ក្ដិតូច ) ណាមួយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាប្រព្រឹត្តព្រហ្មចរិយធម៌ព្រោះប្រាថ្នានូវពួកទេវតាណាមួយថា ដោយសីល ឬវ័ត ដោយព្យាយាម ឬព្រហ្មចារ្យនេះឯង សូមឱ្យអាត្មាអញបានជាទេវតា ( មានស័ក្ដិធំ ) ឬទេវតា ( មានស័ក្ដិតូច ) ណាមួយ ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាមដុតកម្ដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ នេះជាចំណងរបស់ចិត្តទី ៥ ។
( បិដកលេខ ១៩ ទំព័រ ១៨៤-៨៦ )
អធិប្បាយ
ពាក្យថា ចេតសោ វិនិពន្ធា ( ចំណងរបស់ចិត្ត ) សេចក្ដីថា ពួកកិលេសដែលឈ្មោះថា ជាគ្រឿងចងចិត្តទុក ព្រោះអត្ថថា ចងចិត្តទុក ដូចក្ដាប់ទុកក្នុងដៃ ។
ពាក្យថា កាមេសុ ( ក្នុងកាមទាំងឡាយ ) សេចក្ដីថា ទាំងក្នុងវត្ថុកាម ទាំងក្នុងកិលេសកាម ។ ពាក្យថា កាយេ ( ក្នុងកាយ ) បានដល់ ករជកាយរបស់ខ្លួន ។ ពាក្យថា រូបេ ( ក្នុងរូប ) បានដល់ រូបខាងក្រៅ ។ ពាក្យថា យាវទត្ថំ ( តាមសេចក្ដីត្រូវការ ) សេចក្ដីថា តាមតម្រូវការ ។ ពាក្យថា ឧទរាវទេហកំ ( ឆ្អែត ) សេចក្ដីថា ឆ្អែតពេញពោះ ។ ពិតណាស់ ពោះនោះ លោកហៅថា ឧទរាវទេហក ( ឆ្អែត ) ព្រោះចិញ្ចឹមរាងកាយ ។ ពាក្យថា សេយ្យសុខំ ( សេចក្ដីសុខក្នុងទីដេក ) សេចក្ដីថា មានសេចក្ដីសុខព្រោះគ្រែ និងតាំង ។ ពាក្យថា បស្សសុខំ ( សេចក្ដីសុខព្រោះដេកប្រែទៅស្ដាំទៅឆ្វេង ) សេចក្ដីថា សម្រាប់បុគ្គលដែលដេកប្រែតាមសប្បាយ ដេកប្រែទៅស្ដាំ ឬដេកប្រែទៅឆ្វេង ក៏មានសេចក្ដីសុខ សេចក្ដីសុខកើតឡើងហើយយ៉ាងនេះ ។ ពាក្យថា មិទ្ធសុខំ ( សេចក្ដីសុខព្រោះដេកលង់លក់ ) សេចក្ដីថា សុខកើតអំពីការលង់លក់ ។ ពាក្យថា អនុយុត្តោ ( ប្រកបរឿយៗ ) សេចក្ដីថា ប្រកបវត្ថុដ៏សមគួរ ។ ពាក្យថា បណិធាយ ( ប្រាថ្នា ) សេចក្ដីថា តាំងទុកហើយ ។ ពាក្យថា ព្រហ្មចរិយេន ( ដោយព្រហ្មចរិយធម៌ ) សេចក្ដីថា ប្រព្រឹត្តព្រហ្មចរិយធម៌ គឺវៀរចាកមេថុន ។ ពាក្យថា ទេវោ វា ភវិស្សាមិ ( សូមឱ្យអាត្មាអញបានជាទេវតា ) សេចក្ដីថា អញនឹងជាទេវតាមានស័ក្ដិធំ ។ ពាក្យថា ទេវញ្ញតរោ វា ( ឬជាទេវតា ណាមួយ ) សេចក្ដីថា ឬជាទេវតាណាមួយ ក្នុងទេវតាដែលមានស័ក្ដិតូច ៕