សុទ្ធាវាស ទីនៅរបស់សត្វដ៏បរិសុទ្ធ មាន ៥ គឺ
១. អវិហៈ
២. អតប្បៈ
៣. សុទស្សៈ
៤. សុទស្សី
៥. អកនិដ្ឋ
( បិដកលេខ ១៩ ទំព័រ ១៨១ )
អធិប្បាយ
ពាក្យថា សុទ្ធាវាស សេចក្ដីថា ពួកព្រហ្មជាន់សុទ្ធាវាស នៅហើយ កំពុងនៅ ឬនឹងនៅក្នុងទីនេះ ព្រោះហេតុនោះ ទីនោះ ទើបឈ្មោះថា សុទ្ធាវាស ។ ពាក្យថា សុទ្ធា បានដល់ ព្រះអនាគាមី និងព្រះខីណាស្រពដែលប្រាសចាកមន្ទិល គឺកិលេស ។ ពាក្យណា ដែលគប្បីពោលក្នុងពាក្យថា អវិហា ជាដើម លោកពោលទុកហើយក្នុងមហាបទានសូត្រនុ៎ះឯង ៕