នីវរណៈ មាន ៥ យ៉ាង គឺ
១. កាមច្ឆន្ទនីវរណៈ
២. ព្យាបាទនីវរណៈ
៣. ថីនមិទ្ទនីវរណៈ
៤. ឧទ្ទច្ចកុក្កុច្ចនីវរណៈ
៥. វិចិកិច្ឆានីវរណៈ
( បិដកលេខ ១៩ ទំព័រ ១៧៥ )
អធិប្បាយ
ធម្មជាតដែលឈ្មោះថា នីវរណៈ ព្រោះអត្ថថា ហាម គឺរារាំងចិត្ត [ មិនឱ្យប្រកបក្នុងសេចក្ដីល្អ ] ។ កាមច្ឆន្ទៈដែលដល់នូវភាពជានីវរណៈ លះបានដោយអរហត្តមគ្គ ។ អនុស័យគឺកាមរាគៈ ដែលដល់នូវភាពជាកាមរាគសំយោជនៈ លះបានដោយអនាគាមិមគ្គ ។ ថីនៈ ជាសេចក្ដីជាប់ជំពាក់តាមផ្លូវចិត្ត ។ មិទ្ធៈ ជាសេចក្ដីជាប់ជំពាក់នៃខន្ធទាំង ៣ ។ ថីនៈ និងមិទ្ធៈទាំងពីរ លះបានដោយអរហត្តមគ្គ ។ ឧទ្ធច្ចៈក៏ដូចគ្នា ។ កុក្កុច្ចៈលះបានដោយអនាគាមិមគ្គ ។ វិចិកិច្ឆាលះបានដោយសោតាបត្តិមគ្គ ៕