រូបញ្ច រូប [ ប្រែថា វិនាស លំបាក ដោយក្តៅត្រជាក់ជាដើម ]
( សង្គីតិសូត្រ បិដកលេខ ១៩/១៣១ )
អធិប្បាយ
បណ្តានាម និងរូបទាំងពីរនោះ នាម បានដល់ អរូបក្ខន្ធ ៤ [ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងវិញ្ញាណក្ខន្ធ ] និងនិព្វាន ១ ។ បណ្តាធម៌ទាំងនេះ ខន្ធ ៤ ឈ្មោះថា នាម ដោយអត្ថថា បង្អោនទៅ [ នាមដ្ឋេន នាមំ ] ពាក្យថា ដោយអត្ថថា បង្អោនទៅ សេចក្តីថា ដោយអត្ថថា ធ្វើនូវឈ្មោះ
( នាមករណ ) ។ ដូចជាឈ្មោះថា ព្រះបាទមហាសម្មត មានព្រះនាមថា “មហាសម្មត ក៏ព្រោះមហាជនសន្មតិ ( លើកតម្កើង, នាំគ្នាចំណាំ ) ឬដូចឪពុកម្តាយ ដាក់ឈ្មោះឲ្យជាទីចំណាំដល់កូន យ៉ាងនេះថា “ឈ្មោះតិស្សៈ ឈ្មោះបុស្សៈ” ឬដូចជាឈ្មោះដែលបានមក ដោយគុណសម្បត្តិថា “ធម្មកថិក វិនយធរ” ជាដើម យ៉ាងណា, ខន្ធទាំងឡាយមានវេទនាជាដើម រមែងមានឈ្មោះយ៉ាងនោះក៏ទេ ។ តាមពិត វេទនាជាដើម រមែងមានឈ្មោះរបស់ខ្លួនកើតឡើង ( ដោយខ្លួនឯង ) ដូចមហាប្រឹថពីជាដើម ។ កាលខន្ធទាំងឡាយនោះកើតឡើងហើយ ឈ្មោះរបស់ខន្ធទាំងឡាយនោះ ក៏ជាការដែលកើតឡើងដោយខ្លួនឯងតែម្តង ។ ព្រោះមិនមានអ្នកណាពោលនឹងវេទនាដែលកើតឡើងថា “អ្នកចូរឈ្មោះថា វេទនា” ។ កិច្ចដែលនឹងត្រូវដាក់ឈ្មោះដល់វេទនានោះដោយហេតុណានីមួយ ក៏មិនមាន ។ ដូចផែនដីកើតឡើង ក៏មិនមានកិច្ចដែលនឹងត្រូវដាក់ឈ្មោះថា ឯងចូរមានឈ្មោះថាផែនដី, កាលចក្រវាល ភ្នំសិនេរុ ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយកើតឡើង ក៏មិនមានកិច្ចដែលនឹងត្រូវដាក់ឈ្មោះថា “ឯងចូរមានឈ្មោះចក្រវាល ។ល។ ឯងចូរមានឈ្មោះតារា” ឈ្មោះកើតឡើងឯងតែម្តង ធ្លាក់ចូលក្នុងគន្លងនៃបញ្ញត្តិដែលកើតឡើងឯងយ៉ាងណា, កាលវេទនាកើតឡើង ក៏មិនមានកិច្ចដែលនឹងត្រូវដាក់ឈ្មោះថា “ឯងចូរឈ្មោះវេទនា” វេទនាដែលកើតឡើងហើយ រមែងជាការដែលកើតឡើង មានឈ្មោះថា វេទនាតែម្តង យ៉ាងនោះឯង ។ សូម្បីសញ្ញាជាដើម ក៏មានន័យយ៉ាងនេះ ។ វេទនាសូម្បីក្នុងអតីត ក៏គង់ឈ្មោះថា វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ ក្នុងអតីត សូម្បីក្នុងអនាគត សូម្បីក្នុងបច្ចុប្បន្ន ក៏គង់ឈ្មោះថា វេទនា សង្ខារ វិញ្ញាណ ដូចគ្នា ។ ម្យ៉ាងទៀត និព្វាន ទាំងក្នុងអនាគត ទាំងក្នុងបច្ចុប្បន្ន ក៏គង់ឈ្មោះថា និព្វាន គ្រប់ពេលវេលានោះឯង ។ ឈ្មោះថា នាម ដោយអត្ថថា ធ្វើឈ្មោះ ដោយប្រការដូច្នេះ ។ ម្យ៉ាងទៀត ខន្ធ ៤ ក្នុងបណ្តាធម៌ទាំងនោះ ក៏ឈ្មោះថា នាម សូម្បីដោយអត្ថថា បង្អោនទៅ ។ ព្រោះខន្ធទាំងឡាយនោះ រមែងបង្អោនទៅក្នុងអារម្មណ៍ ។ សូម្បីវត្ថុទាំងពួងក៏ឈ្មោះថា នាម ដោយអត្ថថា បង្អោនទៅ ។ ខន្ធ ៤ រមែងញ៉ាំងគ្នានឹងគ្នាឲ្យបង្អោនទៅក្នុងអារម្មណ៍ ។ និព្វានរមែងញ៉ាំងធម៌ដែលមិនមានទោស ឲ្យបង្អោនទៅក្នុងខ្លួន ព្រោះជាបច្ច័យនៃធម៌ដែលជាធំក្នុងអារម្មណ៍ ( អារម្មណាធិបតិប្បច្ច័យ ) ។

ពាក្យថា រូប សំដៅយក មហាភូតរូប ៤ និងរូបដែលអាស្រ័យមហាភូតរូប ៤ ។ ទាំងអស់នោះ ឈ្មោះថា រូប ព្រោះអត្ថថា ត្រូវបែកធ្លាយ [ រុប្បនដ្ឋេន រូបំ ] ។ សេចក្តីពិស្តារទាក់ទងនឹងរូបនោះ គប្បីរកមើលនៅក្នុងបករណ៍វិសេសឈ្មោះវិសុទ្ធិមគ្គ ៕