ពលៈ កម្លាំង ៤ យ៉ាង គឺ
១. វីរិយពលៈ កម្លាំងព្យាយាម
២. សតិពលៈ កម្លាំងសតិ
៣. សមាធិពលៈ កម្លាំងសមាធិ
៤. បញ្ញាពលៈ កម្លាំងបញ្ញា
( សង្គីតិសូត្រ បិដកលេខ ១៩ ទំព័រ ១៦៥ )
អធិប្បាយ
ពាក្យថា ពលៈ សេចក្ដីថា ដែលឈ្មោះថា កម្លាំង ព្រោះអត្ថថា ជាគ្រឿងជួយឧបត្ថម្ភ និងព្រោះអត្ថថា មិនរាថយ ។ បណ្ឌិតគប្បីជ្រាបថា សេចក្ដីមិនរាថយជាសឹកសត្រូវនៃសេចក្ដីខ្ជិលច្រអូស ជាដើម ដែលជាសឹកសត្រូវនឹងគ្នា ។ កម្លាំងសូម្បីទាំងអស់ ទាំងដែលជាលោកិយនិងលោកុត្តរ លោកពោលទុកហើយ ដោយអំណាចសមថ វិបស្សនា និងមគ្គ ៕