Search

Loading

Content

20 February 2012

បុគ្គល​ដែល​ប្រកប​ដោយ​ធម៌​ ៤​ រមែង​កន្លង​បង់​នូវ​​សត្រូវ​បាន

យស្សេតេ​  ចតុរោ​  ធម្មា​             វានរិន្ទ​  យថា​  តវ

សច្ចំ​  ធម្មោ​  ធិតិ​  ចាគោ​            ទិដ្ឋំ​  សោ​  អតិវត្តតិ ។

( ក្រពើ​ពោល​ថា )​ បពិត្រ​វានរិន្ទ​ បុគ្គល​ណា​ មាន​ធម៌​ ៤​ ប្រការ​ដូច​អ្នក​ គឺ​ សច្ចៈ​ សេចក្តី​ទៀង​ទាត់​ ១​ ធម្ម​ គឺ​ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ ១​ ធិតិ​ គឺ​ការ​ព្យាយាម​មិន​ដាច់ ១​ ចាគៈ​ ការ​បរិច្ចាគ​ ១​ បុគ្គល​នោះ​ រមែង​កន្លង​បង់​នូវ​សត្រូវ​បាន ។

( វានរិន្ទជាតក​ បិដកលេខ ៥៨​ ទំព័រ​ ២៥ )

អធិប្បាយ

បណ្តា​បទ​ទាំង​នោះ​ បទ​ថា​ យស្ស​ បាន​ដល់​ បុគ្គល​ណា​មួយ ។

បទ​ថា​ ឯតេ​ ដោយ​សេចក្តី​ថា​ រមែង​ប្រាកដ​ដោយ​ប្រចក្ស​ក្នុង​ធម៌​ ដែល​យើង​នឹង​ពោល​ក្នុង​ពេល​នេះ ។

បទ​ថា​ ចតុរោ​ ធម្មា​ បាន​ដល់​ គុណធម៌​ ៤​ ប្រការ ។

បទ​ថា​ សច្ចំ​ បាន​ដល់​ វចីសច្ចៈ​ គឺ​ដែល​អ្នក​ប្រាប់​ថា​ នឹង​មក​កាន់​សម្នាក់​របស់​យើង​ អ្នក​ក៏​មិន​បាន​​ពោល​កុហក​ អ្នក​មក​ពិតៗ​ នេះ​ជា​វចីសច្ចៈ​របស់​អ្នក ។

បទ​ថា​ ធម្មោ​ បាន​ដល់​ វិចារណបញ្ញា​ ពោល​គឺ​ ការ​ចេះ​ពិចារណា​ថា​ កាល​បើ​ធ្វើ​យ៉ាង​នេះ​ហើយ​ នឹង​ត្រូវ​បាន​ផល​យ៉ាង​នេះ​​ ចំណុច​នេះ​ ជា​វិចារណបញ្ញា​របស់​អ្នក ។

សេចក្តី​ព្យាយាម​មិន​ដាក់​ធុរៈ​ ប្រឹង​ប្រែង​មិន​ដាច់​ លោក​ហៅ​ថា​ ធិតិ​ សូម្បី​គុណធម៌​នេះ​​ ក៏​មាន​ដល់​អ្នក ។

បទ​ថា​ ចាគោ​ បាន​ដល់​ ការ​លះ​បង់​ខ្លួន​ គឺ​ការ​ដែល​អ្នក​​លះ​បង់​ជីវិត​ មក​ដល់​សម្នាក់​យើង​ តែ​យើង​មិន​អាច​ចាប់​អ្នក​បាន​ នេះ​ជា​ទោស​របស់​យើង​តែ​ម្ខាង ។

បទ​ថា​ ទិដ្ឋំ​ បាន​ដល់​ បច្ចាមិត្ត ។

បទ​ថា​ សោ​ អតិវត្តតិ​ ដោយ​សេចក្តី​ថា​ ធម៌​ ៤​ ប្រការ​ ដូច​ពណ៌នា​មក​នេះ​ មាន​ដល់​បុគ្គល​ណា​ ដូច​ជា​មាន​ដល់​អ្នក​ បុគ្គល​នោះ​ រមែង​ឈាន​កន្លង​ គឺ​គ្រប​សង្កត់​បាន​នូវ​បច្ចាមិត្ត​របស់​ខ្លួន​ ដូច​ជា​អ្នក​ដែល​បាន​កន្លង​ផុត​យើង​ទៅ​ នៅ​ក្នុង​ថ្ងៃ​នេះ​ឯង ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ