សីលសម្បទា សីលសម្បទា
ទិដ្ឋិសម្បទា ទិដ្ឋិសម្បទា
អធិប្បាយ
ពាក្យថា សីលវិបត្តិ សេចក្តីថា សោរច្ចៈនុ៎ះឯងដែលលោកពោលទុកខាងដើមយ៉ាងនេះថា “តត្ថ កតមា សីលសម្បទា? កាយិកោ អវីតិក្កមោ បណ្តាធម៌ទាំងនោះ សីលសម្បទា តើដូចម្តេច? គឺ ការមិនប្រព្រឹត្តល្មើសតាមផ្លូវកាយ” ដូច្នេះ ហៅថា សីលសម្បទា ព្រោះញ៉ាំង
សីលឲ្យដល់ព្រម និងបរិបូណ៌ ។ តែពាក្យដែលលោកពោលទុកយ៉ាងនេះថា “សព្វោបិ សីលសំវរោ សីលសម្បទា សីលសំវរៈទាំងអស់ ឈ្មោះថា សីលសម្បទា” នេះ ពោលទុកដើម្បីរួបរួមយកការមិនប្រព្រឹត្តកន្លងល្មើសតាមផ្លូវចិត្តចូលមកផងឲ្យគ្រប់ចំនួន ។
ពាក្យថា ទិដ្ឋិសម្បទា សំដៅដល់ ញាណ ដែលជាគ្រឿងធ្វើទិដ្ឋិឲ្យបរិបូណ៌ ដែលមកហើយយ៉ាងនេះថា “តត្ថ កតមា ទិដ្ឋិសម្បទា? អត្ថិ ទិន្នំ អត្ថិ យិដ្ឋំ ។ ល ។ សច្ឆិកត្វា បវេទេន្តីតិ យា ឯវរូបា បញ្ញា បជាននា បណ្តាធម៌ទាំងនោះ ទិដ្ឋិសម្បទា តើដូចម្តេច? គឺការដឹង ការយល់ដូច្នេះថា ឲ្យទានមានផល បូជាមានផល ។ល។ អ្នកប្រាជ្ញទាំងឡាយ ធ្វើសេចក្តីនេះឲ្យជាក់ច្បាស់ហើយ ទើបប្រកាសទុក” ។