កាមគុណ មាន ៥ គឺ
១. ចក្ខុវិញ្ញេយ្យា រូបា ឥដ្ឋា កន្តា មនាបា បិយរូបា កាមូបសញ្ហិតា រជនីយា រូបទាំងឡាយដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ អាស្រ័យនូវកាម ជាហេតុនៃសេចក្ដីត្រេកអរ
២. សោតវិញ្ញេយ្យា សទ្ទា សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក
៣. ឃានវិញ្ញេយ្យា គន្ធា ក្លិនទាំងឡាយ ដែលគប្បីដឹងដោយច្រមុះ
៤. ជិវ្ហាវិញ្ញេយ្យា រសា រសទាំងឡាយ ដែលគប្បីដឹងដោយអណ្ដាត
៥. កាយវិញ្ញេយ្យា ផោដ្ឋព្វា ឥដ្ឋា កន្តា មនាបា បិយរូបា កាមូបសញ្ហិតា រជនីយា សម្ផស្សទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ អាស្រ័យនូវកាម ជាហេតុនៃសេចក្ដីត្រេកអរ