តិស្សោ ភាវនា ភាវនា ៣ យ៉ាង គឺ៖
១. កាយភាវនា កាយភាវនា [ បានដល់កាយរបស់ព្រះខីណាស្រពដែលប្រព្រឹត្តទៅក្នុងទ្វារទាំង ៥ ]
២. ចិត្តភាវនា ចិត្តភាវនា [ បានដល់សមាបត្តិទាំង ៨ ]
៣. បញ្ញាភាវនា បញ្ញាភាវនា [ បានដល់អរហត្តផលបញ្ញា ]
( បិដកលេខ ១៩ ទំព័រ ១៤៣ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងភាវនា តទៅ៖
កាយដែលប្រព្រឹត្តទៅក្នុងទ្វារ ៥ របស់ព្រះខីណាស្រព ឈ្មោះថា កាយភាវនា ។ សមាបត្តិ ៨ ឈ្មោះថា ចិត្តភាវនា។ បញ្ញាក្នុងអរហត្តផល ឈ្មោះថា បញ្ញាភាវនា។ ក៏ព្រះខីណាស្រពរមែងជាអ្នកអប់រំកាយដែលប្រព្រឹត្តទៅក្នុងទ្វារទាំង ៥ មកល្អហើយ ដោយចំណែកមួយ ។ សមាបត្តិ ៨ របស់លោកក៏មិនមានកម្លាំងខ្សោយដូចជនដទៃ ។ ហើយនិងបញ្ញារបស់លោកប៉ុណ្ណោះ ឈ្មោះថា អប់រំហើយព្រោះដល់នូវការបរិបូណ៌ដោយបញ្ញា ។