អាឃាតប្បដិវិន័យ គឺការកម្ចាត់បង់នូវគំនុំ មាន ១០ ៗ នោះ គឺ ៖
១. អនត្ថំ មេ អចរិ តំ កុតេត្ថ លព្ភាតិ អាឃាតំ បដិវិនេតិ បុគ្គលកម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញហើយ អាត្មាអញគប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា
២. អនត្ថំ មេ ចរតិ តំ កុតេត្ថ លព្ភាតិ អាឃាតំ បដិវិនេតិ បុគ្គលកម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា
៣. អនត្ថំ មេ ចរិស្សតិ តំ កុតេត្ថ លព្ភាតិ អាឃាតំ បដិវិនេតិ បុគ្គលកម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា
៤. ៥. ៦. បិយស្ស មេ មនាបស្ស អនត្ថំ អចរិ … អនត្ថំ ចរតិ … អនត្ថំ ចរិស្សតិ តំ កុតេត្ថ លព្ភាតិ អាឃាតំ បដិវិនេតិ កម្ចាត់បង់នូវគំនុំដោយគិតថា ជនឯណោះ បានប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញហើយ … កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ … នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ អាត្មាអញគប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា
៧. ៨. ៩. អប្បិយស្ស មេ អមនាបស្ស អត្ថំ អចរិ … អត្ថំ ចរតិ … អត្ថំ ចរិស្សតិ តំ កុតេត្ថ លព្ភាតិ អាឃាតំ បដិវិនេតិ កម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញហើយ … កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ … នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ អាត្មាអញគប្បីបាននូវអំពើជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា
១០. អដ្ឋានេ ច ន កុប្បតិ មិនក្រោធក្នុងទីមិនគួរ
( បិដកខ្មែរ លេខ ៥០ ទំព័រ ៣២៧-៣២៨ )