តីណិ សោចេយ្យានិ សេចក្តីស្អាត ៣ យ៉ាង គឺ៖
១. កាយសោចេយ្យំ សេចក្តីស្អាតដោយកាយ
២. វចីសោចេយ្យំ សេចក្តីស្អាតដោយវាចា
៣. មនោសោចេយ្យំ សេចក្តីស្អាតដោយចិត្ត
( បិដកលេខ ១៩ ទំព័រ ១៤៤ )
អធិប្បាយ
ធម៌ដែលធ្វើសេចក្តីស្អាត គឺបដិបទានៃសេចក្តីស្អាត ឈ្មោះថា សោចេយ្យានិ ។ ក៏ក្នុងគោលធម៌នេះ គប្បីជ្រាបសេចក្តីពិស្តារដោយអំណាចសុចរិត ៣ ដែលត្រាស់ទុកដោយន័យជាដើមថា “តត្ថ កតមំ កាយសោចេយ្យំ? បាណាតិបាតា វេរមណី ក្នុងសេចក្តីស្អាត ៣ យ៉ាងនោះ សេចក្តីស្អាតដោយកាយ តើដូចម្តេច? គឺ ចេតនាជាហេតុវៀរចាកកិរិយាសម្លាប់សត្វមានជីវិត” ។