វិសំយោគៈ ធម៌ជាគ្រឿងដោះសត្វ មាន ៤ យ៉ាង គឺ
១. កាមយោគវិសំយោគោ ធម៌ជាគ្រឿងដោះសត្វចាកកាមយោគៈ
២. ភវយោគវិសំយោគោ ធម៌ជាគ្រឿងដោះសត្វចាកភវយោគៈ
៣. ទិដ្ឋិយោគវិសំយោគោ ធម៌ជាគ្រឿងដោះសត្វចាកទិដ្ឋិយោគៈ
៤. អវិជ្ជាយោគវិសំយោគោ ធម៌ជាគ្រឿងដោះសត្វចាកអវិជ្ជាយោគៈ
( បិដកលេខ ១៩ ទំព័រ ១៦៦ )
អធិប្បាយ
ដែលឈ្មោះថា វិសំយោគៈ ( ធម៌ជាគ្រឿងដោះ ) ព្រោះអត្ថថា មិនប្រកបសត្វទុក ( ក្នុងវដ្ដៈ ) ។ ក្នុងវិសំយោគៈនោះ អសុភជ្ឈាន ឈ្មោះថា ធម៌ជាគ្រឿងដោះសត្វចាកកាមយោគៈ អនាគាមិមគ្គដែលបុគ្គលសម្រេចដោយធ្វើអសុភជ្ឈាននោះឱ្យជាបាទ ឈ្មោះថា កាមយោគវិសំយោគៈសុទ្ធៗ អរហត្តមគ្គ ឈ្មោះថា ភវយោគវិសំយោគៈ ( ធម៌ជាគ្រឿងដោះសត្វចាកភវយោគៈ ) ។ សោតាបត្តិមគ្គ ឈ្មោះថា ទិដ្ឋិយោគវិសំយោគៈ ( ធម៌ជាគ្រឿងដោះសត្វចាកទិដ្ឋិយោគៈ ) ។ អរហត្តមគ្គ ឈ្មោះថា អវិជ្ជាយោគវិសំយោគៈ ( ធម៌ជាគ្រឿងដោះសត្វចាកអវិជ្ជាយោគៈ ) ៕