បុគ្គលមាន ៤ ពួកដទៃទៀត
១. ឥធាវុសោ ឯកច្ចោ បុគ្គលោ អត្តហិតាយ បដិបន្នោ ហោតិ នោ បរហិតាយ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ
២. ឥធាវុសោ ឯកច្ចោ បុគ្គលោ បរហិតាយ បដិបន្នោ ហោតិ នោ អត្តហិតាយ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ មិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន
៣. ឥធាវុសោ ឯកច្ចោ បុគ្គលោ នេវ អត្តហិតាយ បដិបន្នោ ហោតិ នោ បរហិតាយ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ
៤. ឥធាវុសោ ឯកច្ចោ បុគ្គលោ អត្តហិតាយ ចេវ បដិបន្នោ ហោតិ បរហិតាយ ច ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង
( បិដកលេខ ១៩ ទំព័រ ១៧២ )
អធិប្បាយ
បុគ្គលពួកទី ១ បានដល់ មនុស្សដល់ព្រមដោយគុណមានសីល ជាដើម តែមិនបបួលអ្នកដទៃក្នុងគុណមានសីលជាដើម ដូចព្រះវក្កលិត្ថេរ ។ ពួកទី ២ បានដល់ ខ្លួនឯងមិនបរិបូណ៌ដោយគុណមានសីលជាដើម តែបបួលអ្នកដទៃក្នុងគុណមានសីលជាដើម ដូចព្រះឧបនន្ទ ។ ពួកទី ៣ បានដល់ ខ្លួនឯងមិនបរិបូណ៌ដោយគុណមានសីលជាដើម ទាំងមិនបបួលអ្នកដទៃក្នុងគុណមានសីល ជាដើម ដូចព្រះទេវទត្ត ។ ពួកទី ៤ បានដល់ ខ្លួនឯងបរិបូណ៌ដោយគុណមានសីលជាដើម ទាំងបបួលអ្នកដទៃក្នុងគុណមានសីលជាដើម ដូចព្រះមហាកស្សប ៕
0 មតិ:
Post a Comment