Search

Loading

Content

08 January 2012

សម្តី​ ៣

សម្តីនៅក្នុងលោកនេះ មាន ៣ គឺ

១. គូថភាណី  សម្តីស្អុយដូចលាមក

២. បុប្ផភាណី  សម្តីក្រអូបដូចផ្កា

៣. មធុភាណី  សម្តីផ្អែមដូចទឹកឃ្មុំ

ការនិយាយដោយកុហកដោយដឹងខ្លួន ព្រោះហេតុតែខ្លួន និងអ្នកដទៃ ឬព្រោះ​ហេតុ​សំណូក​បន្តិចបន្តួចក្តី នេះ​ហៅ​ថា សម្តីស្អុយដូចលាមក ។

មិន​ពោលពាក្យកុហក ដោយដឹងខ្លួន ព្រោះហេតុតែខ្លួន និងអ្នកដទៃ ឬព្រោះ​ហេតុ​សំណូក​បន្តិចបន្តួចក្តី នេះ​ហៅ​ថា សម្តីក្រអូបដូចផ្កា ។

ការលះបង់នូវវាចាអាក្រក់ ពោលតែសម្តីដែលឥតទោស ជាសុខដល់ត្រចៀក គួរ​ជា​ទី​ស្រឡាញ់ ជ្រាប​ចូល​ទៅ​ក្នុង​​ដួងចិត្ត ជាសម្តី​អ្នក​ក្រុង​ដែល​ជា​ទី​ពេញ​ចិត្ត​នៃ​ជន​ច្រើន​ ជា​ទីគាប់ចិត្តនៃជនច្រើននេះហៅថា​សម្តី​ផ្អែម​ដូច​ទឺក​ឃ្មុំ ។

( អង្គុត្តរនិកាយ​ តិកនិបាត )

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ