អបរាបិ តិស្សោ ធាតុយោ ធាតុ ៣ យ៉ាងដទៃទៀត គឺ៖
១. ហីនធាតុ ធាតុយ៉ាងទាប [ សំដៅយកអកុសលចិត្តុប្បាទទាំង ១២ ]
២. មជ្ឈិមធាតុ ធាតុយ៉ាងកណ្តាល [ សំដៅយកតេភូមិកធម៌ ក្រៅអំពីអកុសលចិត្តុប្បាទនោះ ]
៣. បណីតធាតុ ធាតុយ៉ាងឧត្តម [ សំដៅយកនវលោកុត្តរធម៌ ]
( បិដកលេខ ១៩ ទំព័រ ១៣៦ )
អធិប្បាយ
ពាក្យថា ហីនធាតុ បានដល់ ចិត្តុប្បាទ ដែលជាអកុសលទាំង ១២ ។ ធម៌ដ៏សេសដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា មជ្ឈិមធាតុ ។ លោកុត្តរធម៌ ៩ ឈ្មោះថា បណីតធាតុ ។