អនរិយវោហារ វោហារមិនមែនជារបស់ព្រះអរិយៈ មាន ៤ យ៉ាងដទៃទៀត គឺ ៖
១. អទិដ្ឋេ ទិដ្ឋវាទិតា មិនឃើញ ថាឃើញ
២. អស្សុតេ សុតវាទិតា មិនឮ ថាឮ
៣. អមុតេ មុតវាទិតា មិនប៉ះពាល់ ថាប៉ះពាល់
៤. អវិញ្ញាតេ វិញ្ញាតវាទិតា មិនដឹងច្បាស់ ថាដឹងច្បាស់
( បិដកលេខ ១៩ ទំព័រ ១៧០ )
អធិប្បាយ
ពាក្យថា ទិដ្ឋវាទិតា ( ថាឃើញ ) សេចក្ដីថា ភាពជាអ្នកមានប្រក្រតីពោលយ៉ាងនេះថា យើងឃើញមក ជាដើម ក៏ក្នុងពាក្យនេះ គប្បីជ្រាបពាក្យអធិប្បាយដោយអំណាចចេតនា ដែលជាហេតុឱ្យនិយាយពាក្យនោះៗ ៕