គតិ មាន ៥ គឺ
១. និរយោ នរក
២. តិរច្ឆានយោនិ កំណើតតិរច្ឆាន
៣. បេតវិសយោ ប្រេតវិស័យ
៤. មនុស្សា មនុស្ស
៥. ទេវា ពួកទេវតា
( បិដកលេខ ១៩ ទំព័រ ១៧៤ )
អធិប្បាយ
ដែលឈ្មោះថា គតិ ព្រោះអត្ថថា សត្វត្រូវប្រព្រឹត្តទៅតាមកម្មល្អ និងកម្មអាក្រក់ដែលខ្លួនបានធ្វើ ជាដើម ។ ពាក្យថា និរយោ ( នរក ) ប្រែថា អស់សេចក្ដីត្រេកអរ ។ ខន្ធទាំងឡាយ លោកពោលទុកព្រមទាំងឱកាស ( ទីនៅ ) រួមគ្នា ។ ខន្ធដែលកើតឡើងក្នុងទីទាំង ៣ កន្លែង ក្រៅពីនេះលោកពោលទុកហើយ ។ សូម្បីឱកាស ក្នុងខន្ធទី ៤ លោកក៏ពោលទុកហើយ ៕