មន្ទិលមាន ៨ ប្រការ គឺ
១. មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល
២. ផ្ទះទាំងឡាយ មានការមិនថែទាំជាមន្ទិល
៣. ការខ្ជិលច្រអូស ជាមន្ទិលនៃសម្បុរសរីរៈ
៤. ការប្រហែសធ្វេស ជាមន្ទិលនៃអ្នករក្សា
៥. ការប្រព្រឹត្តអាក្រក់ ( ចំពោះប្តី ) ជាមន្ទិលរបស់ស្ត្រី
៦. សេចក្តីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ
៧. អកុសលធម៌ដ៏លាមក ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ
៨. អវិជ្ជា ជាមន្ទិលក្រៃលែង ជាងមន្ទិលទាំងនោះទៀត
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា៖
អសជ្ឈាយមលា មន្តា អនុដ្ឋានមលា ឃរា
មលំ វណ្ណស្ស កោសជ្ជំ បមាទោ រក្ខតោ មលំ ។
មលិត្ថិយា ទុច្ចរិតំ មច្ឆេរំ ទទតោ មលំ
មលា វេ បាបកា ធម្មា អស្មឹ លោកេ បរម្ហិ ច
តតោ មលា មលតរំ អវិជ្ជា បរមំ មលំ ។
មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ផ្ទះទាំងឡាយមានការមិនថែទាំ ជាមន្ទិល ការខ្ជិលច្រអូស ជាមន្ទិលនៃពណ៌សម្បុរ ការប្រហែសធ្វេស ជាមន្ទិលនៃអ្នករក្សា ការប្រព្រឹត្តអាក្រក់ ( ចំពោះប្តី ) ជាមន្ទិលរបស់ស្ត្រី សេចក្តីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ អកុសលធម៌ដ៏លាមក ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ មន្ទិលដ៏លើសជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលយ៉ាងក្រៃលែង ។