អវិជ្ជា អវិជ្ជា [ សេចក្តីមិនដឹងក្នុងអរិយសច្ច មានទុក្ខសច្ចជាដើម ]
ភវតណ្ហា ភវតណ្ហា [ សេចក្តីប្រាថ្នា សេចក្តីត្រេកត្រអាលក្នុងភព ]
( សង្គីតិសូត្រ បិដកលេខ ១៩/៣១-៣២ )
អធិប្បាយ
ពាក្យថា អវិជ្ជា បានដល់ ការមិនដឹងក្នុងសច្ចៈ មានទុក្ខជាដើម ។ សេចក្តីពិស្តារសូមមើលនៅក្នុងគម្ពីរវិសុទ្ធិមគ្គ។
ពាក្យថា ភវតណ្ហា សំដៅដល់ សេចក្តីប្រាថ្នាភព ។ សមដូចព្រះតម្រាស់ថា “តត្ថ កតមា ភវតណ្ហា? យោ ភវេសុ ភវច្ឆន្ទោ បណ្តាតណ្ហាទាំងនោះ ភវតណ្ហាតើដូចម្តេច? គឺសេចក្តីពេញចិត្ត ដែលប្រព្រឹត្តទៅក្នុងភព” ដូច្នេះជាដើម ៕