ភវទិដ្ឋិ ភវទិដ្ឋិ [ សេចក្តីយល់ឃើញថាលោកទៀង ]
វិភវទិដ្ឋិ វិភវទិដ្ឋិ [ សេចក្តីយល់ឃើញថាលោកដាច់សូន្យ ]
( បិដកលេខ ១៩/១៣២ )
អធិប្បាយ
ពាក្យថា ភវទិដ្ឋិ ( នេះ ) សេចក្តីទៀង លោកហៅថា ភវៈ គឺ ទិដ្ឋិដែលកើតឡើងដោយអំណាចសេចក្តីយល់ឃើញថាទៀង សូម្បីទិដ្ឋិនោះមានសម្តែងដោយលម្អិតពិស្តារនៅក្នុងគម្ពីរព្រះអភិធម្មដោយន័យជាដើមថា “តត្ថ កតមា ភវទិដ្ឋិ? ‘ភវិស្សតិ អត្តា ច លោកោ ច បណ្តាទិដ្ឋិទាំងនោះ ភវទិដ្ឋិតើដូចម្តេច? គឺទិដ្ឋិ បានដល់សេចក្តីយល់ឃើញយ៉ាងនេះថា ‘ខ្លួនមាន លោកមាន” ដូច្នេះ ។
ពាក្យថា វិភវទិដ្ឋិ ( នេះ ) ការដាច់សូន្យ លោកហៅថា វិភវៈ គឺទិដ្ឋិដែលកើតឡើងដោយអំណាចការយល់ឃើញថាដាច់សូន្យ សូម្បីទិដ្ឋិនោះ លោកក៏សម្តែងដោយពិស្តារក្នុងគម្ពីរព្រះអភិធម្មដូចគ្នា ដោយន័យជាដើមថា “តត្ថ កតមា វិភវទិដ្ឋិ? ‘ន ភវិស្សតិ អត្តា ច លោកោ ច បណ្តាទិដ្ឋិទាំងនោះ វិភវទិដ្ឋិតើដូចម្តេច? គឺទិដ្ឋិ បានដល់សេចក្តីយល់ឃើញយ៉ាងនេះថា ‘ខ្លួនមិនមាន លោកមិនមាន” ដូច្នេះ ។
( សង្គីតិសូត្រ អដ្ឋកថា )
បទថា ភវិស្សតិ អត្តា ច លោកោ ច ( ខ្លួនក្តី លោកក្តី នឹងកើតមាន ) បានដល់ សស្សតទិដ្ឋិ ដែលប្រកាន់ថា ខន្ធបញ្ចក ថាជាតួខ្លួន និងលោក ហើយប្រកាន់ទុកដោយអាការដែលប្រកាន់ថា ខន្ធបញ្ចកនោះនឹងកើត ។
ទិដ្ឋិទី ២ គឺ ឧច្ឆេទទិដ្ឋិ ដែលកាន់យកដោយអាការថា ខន្ធបញ្ចកនោះ នឹងមិនកើតឡើង ។
( អដ្ឋសាលិនី អដ្ឋកថា )