បដិសង្ខានពលំ កម្លាំងគឺប្រាជ្ញាជាគ្រឿងពិចារណា
ភាវនាពលំ កម្លាំងគឺភាវនា [ សំដៅយក ពោជ្ឈង្គ ៧ ប្រការ ]
អធិប្បាយ
ពាក្យថា បដិសង្ខានពលំ បានដល់ ញាណដែលមិនញាប់ញ័រ ព្រោះមិនបានពិចារណា ដែលលោកសម្តែងទុកយ៉ាងនេះថា “‘តត្ថ កតមំ បដិសង្ខានពលំ? យា បញ្ញា បជាននា បណ្តាធម៌ទាំងនោះ បដិសង្ខានពលៈ តើដូចម្តេច? គឺ ប្រាជ្ញា ការដឹងច្បាស់” ។
ពាក្យថា ភាវនាពលំ សំដៅដល់ ពលៈដែលកើតឡើងដល់អ្នកចម្រើនភាវនា ។ ដោយអត្ថ ក៏គឺ ពោជ្ឈង្គ ៧ មានវីរិយសម្ពោជ្ឈង្គ ជាប្រធាន ។ ដូចដែលលោកសម្តែងទុកថា “តត្ថ កតមំ ភាវនាពលំ? យា កុសលានំ ធម្មានំ អាសេវនា ភាវនា ពហុលីកម្មំ, ឥទំ វុច្ចតិ ភាវនាពលំ។ សត្តពោជ្ឈង្គា ភាវនាពលំ បណ្តាធម៌ទាំងនោះ ភាវនាពលៈ តើដូចម្តេច? គឺ ការគប់រក ការអប់រំ ការធ្វើឲ្យច្រើន នូវកុសលធម៌ទាំងឡាយ នេះហៅថា ភាវនាពលៈ សូម្បីពោជ្ឈង្គ ៧ ក៏ចាត់ជាភាវនាពលៈ” ។