តយោ កិញ្ចនា កង្វល់ ៣ យ៉ាង គឺ៖
១. រាគោ កិញ្ចនំ រាគៈជាកង្វល់
២. ទោសោ កិញ្ចនំ ទោសៈជាកង្វល់
៣. មោហោ កិញ្ចនំ មោហៈជាកង្វល់
( បិដកលេខ ១៩ ទំព័រ ១៣៩ )
អធិប្បាយ
ពាក្យថា កិញ្ចនា សំដៅដល់ បលិពោធ គ្រឿងកង្វល់ ។ ពាក្យថា រាគោ កិញ្ចនំ មានពាក្យដែលលោកពោលថា រាគៈដែលកើតឡើង រមែងចងរួបរឹតសត្វទុក ( មិនឲ្យរួចផុតពីវដ្តៈ ) ហេតុនោះ លោកទើបហៅថា កិញ្ចនៈ ( គ្រឿងជាប់ជំពាក់ ) ។ សូម្បីកង្វល់ ២ ទៀត ក៏មានន័យនេះដូចគ្នា ។