សីលវិបត្តិ សីលវិបត្តិ [ ការវិបត្តិនៃសីល ]
ទិដ្ឋិវិបត្តិ ទិដ្ឋិវិបត្តិ [ ការវិបត្តិនៃទិដ្ឋិ ]
អធិប្បាយ
ពាក្យថា សីលវិបត្តិ សំដៅដល់ ការមិនសង្រួម ដែលជាហេតុនាំឲ្យវិនាសនូវសីល ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមា សីលវិបត្តិ? កាយិកោ វីតិក្កមោ ។ល។ សព្វម្បិ ទុស្សីល្យំ សីលវិបត្តិ បណ្តាធម៌ទាំងនោះ សីលវិបត្តិ តើដូចម្តេច? គឺ ការប្រព្រឹត្តល្មើសតាមផ្លូវកាយ ។ល។ ភាពជាអ្នកទ្រុស្តសីល សព្វគ្រប់ ឈ្មោះថា សីលវិបត្តិ” ។
[ សីលវិបត្តិនេះ ជាធម៌ផ្ទុយគ្នានឹងសោរច្ចៈ ]
ពាក្យថា ទិដ្ឋិវិបត្តិ សំដៅដល់ មិច្ឆាទិដ្ឋិ ដែលញ៉ាំងសម្មាទិដ្ឋិឲ្យវិនាស ដែលមកហើយយ៉ាងនេះថា “តត្ថ កតមា ទិដ្ឋិវិបត្តិ? នត្ថិ ទិន្នំ នត្ថិ យិដ្ឋំ បណ្តាធម៌ទាំងនោះ ទិដ្ឋិវិបត្តិ តើដូចម្តេច? គឺសេចក្តីយល់ឃើញថា ការឲ្យទាន មិនមានផល ការបូជាមិនមានផល” ។
[ ទិដ្ឋិវិបត្តិនេះ ជាធម៌ផ្ទុយគ្នានឹងទិដ្ឋិសម្បទា ]