តយោ អកុសលសង្កប្បា តម្រិះជាអកុសល ៣ យ៉ាង គឺ៖
១. កាមសង្កប្បោ តម្រិះប្រកបដោយកាម
២. ព្យាបាទសង្កប្បោ តម្រិះប្រកបដោយការព្យាបាទ
៣. វិហឹសាសង្កប្បោ តម្រិះប្រកបដោយការបៀតបៀន
តយោ កុសលសង្កប្បា តម្រិះជាកុសល ៣ យ៉ាង គឺ៖
១. នេក្ខម្មសង្កប្បោ តម្រិះប្រកបដោយការចេញចាកកាម
២. អព្យាបាទសង្កប្បោ តម្រិះប្រកបដោយការមិនព្យាបាទ
៣. អវិហឹសាសង្កប្បោ តម្រិះប្រកបដោយការមិនបៀតបៀន
អធិប្បាយ
ក្នុងពួកធម៌មានកាមសង្កប្បជាដើម គប្បីជ្រាបដោយន័យដែលពោលហើយនុ៎ះឯង ។ ព្រោះធម៌ទាំងនេះត្រឹមតែជាទេសនាប៉ុណ្ណោះ ។ តែពោលដោយអត្ថហើយ ទាំងកាមវិតក្កជាដើម និងកាមសង្កប្បជាដើម មិនមានអ្វីខុសប្លែកគ្នាទេ ។