Search

Loading

Content

23 March 2012

អកុសលសញ្ញា​ ៣

តយោ​  អកុសលសញ្ញា​  សេចក្តី​សម្គាល់​ជា​អកុសល​ ៣​ យ៉ាង​ គឺ៖

១.​ កាមសញ្ញា​                   សេចក្តី​សម្គាល់​ប្រកប​ដោយ​កាម

២.​ ព្យាបាទសញ្ញា​              សេចក្តី​សម្គាល់​ប្រកប​ដោយ​ព្យាបាទ

៣.​ វិហឹសាសញ្ញា​                សេចក្តី​សម្គាល់​ប្រកប​ដោយ​ការ​បៀត​បៀន

( បិដក​លេខ​ ១៩​ ទំព័រ​ ១៣៥ )

អធិប្បាយ

សញ្ញា​ដែល​ប្រកប​ដោយ​កាម​ ឈ្មោះ​ថា​ កាមសញ្ញា ។​ សញ្ញា​ដែល​ប្រកប​ដោយ​ព្យាបាទ​ ឈ្មោះ​ថា​ ព្យាបាទសញ្ញា ។​ សញ្ញា​ដែល​ប្រកប​ដោយ​វិហឹសា​ ឈ្មោះ​ថា​ វិហឹសាសញ្ញា ។​ សូម្បី​អាការ​ដែល​កើត​ឡើង​នៃ​សញ្ញា​ទាំង​នោះ​ គប្បី​ជ្រាប​ដូច​គ្នា​នឹង​កាមវិតក្ក​ជា​ដើម ។ ព្រោះ​សញ្ញា​ទាំង​នេះ​ ក៏​សុទ្ធ​តែ​ប្រកប​ដោយ​កាមវិតក្ក​ជា​ដើម​នោះ​ ដូច​គ្នា ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ