តយោ កុសលសញ្ញា សេចក្តីសម្គាល់ជាកុសល ៣ យ៉ាង គឺ៖
១. នេក្ខម្មសញ្ញា សេចក្តីសម្គាល់ប្រកបដោយការចេញចាកកាម
២. អព្យាបាទសញ្ញា សេចក្តីសម្គាល់ប្រកបដោយការមិនព្យាបាទ
៣. អវិហឹសាសញ្ញា សេចក្តីសម្គាល់ប្រកបដោយការមិនបៀតបៀន
( បិដកលេខ ១៩ ទំព័រ ១៣៥-៦ )
អធិប្បាយ
សូម្បីនេក្ខម្មសញ្ញាជាដើម ក៏ប្រកបដោយនេក្ខម្មវិតក្កជាដើមដូចគ្នា ។ ព្រោះហេតុនោះ គប្បីជ្រាបភាពជាកាមាវចរជាដើម នៃសញ្ញាទាំងនោះ ដូចគ្នានឹងនេក្ខម្មវិតក្កជាដើមនោះនុ៎ះឯង ។