តីណិ ចោទនាវត្ថូនិ ហេតុនៃការចោទ ៣ យ៉ាង គឺ៖
១. ទិដ្ឋេន ដោយឃើញ១
២. សុតេន ដោយឮ២
៣. បរិសង្កាយ ដោយរង្កៀស៣
( បិដកលេខ ១៩ ទំព័រ ១៤០ )
អធិប្បាយ
ពាក្យថា ចោទនាវត្ថូនិ សំដៅដល់ហេតុនៃការចោទ ។ ពាក្យថា ទិដ្ឋេន មានសេចក្តីថា ឃើញកំហុសដោយមំសចក្ខុក្តី ដោយទិព្វចក្ខុក្តី ហើយចោទ ។ ពាក្យថា សុតេន មានសេចក្តីថា បានឮសំឡេងរបស់អ្នកដទៃ ដោយត្រចៀកធម្មតា ឬដោយត្រចៀកទិព្វ ហើយចោទ ។ ពាក្យថា បរិសង្កាយ មានសេចក្តីថា ចោទឡើងដោយសេចក្តីសង្ស័យ ព្រោះបានឃើញមកក្តី ដោយសេចក្តីសង្ស័យ ព្រោះបានឮមកក្តី ដោយសេចក្តីសង្ស័យព្រោះបានដឹងមកក្តី ។ នេះជាសេចក្តីសង្ខេបក្នុងរឿងនេះ ។ ចំណែកសេចក្តីពិស្តារ គប្បីជ្រាបតាមន័យដែលពោលទុកហើយក្នុងសមន្តប្បាទិសាទិកា ។
១. ឃើញនូវការល្មើសដោយមំសចក្ខុ ឬទិព្វចក្ខុ ហើយចោទ
២. ឮសម្តីរបស់បុគ្គលដទៃដោយបកតិសោត ឬទិព្វសោត ហើយចោទ
៣. ចោទដោយរង្កៀសព្រោះឃើញ ព្រោះឮ ព្រោះប៉ះពាល់ ដោយឃានបសាទ ជិវ្ហាបសាទ កាយបសាទ