តយោ សមាធី សមាធិ ៣ យ៉ាង គឺ៖
១. សវិតក្កវិចារោ សមាធិ សមាធិប្រកបដោយវិតក្កវិចារ [ បានដល់ បឋមជ្ឈាន ]
២. អវិតក្កវិចារមត្តោ សមាធិ សមាធិមិនមានវិតក្ក មានត្រឹមតែវិចារ [ បានដល់ទុតិយជ្ឈាន ]
៣. អវិតក្កោ អវិចារោ សមាធិ សមាធិមិនមានវិតក្ក មានត្រឹមតែវិចារ [ បានដល់ តតិយជ្ឈាន ចតុត្ថជ្ឈាន បញ្ចមជ្ឈាន ]
( បិដកលេខ ១៩ ទំព័រ ១៤៣ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងសមាធិ តទៅ៖
សមាធិក្នុងបឋមជ្ឈាន មានទាំងវិតក្ក ទាំងវិចារ ។ ដោយបញ្ចកន័យ សមាធិក្នុងទុតិយជ្ឈាន មិនមានវិតក្ក មានតែវិចារ ។ សមាធិដ៏សេស ( អំពីសមាធិក្នុងទុតិយជ្ឈាន ) មិនមានទាំងវិតក្ក ទាំងវិចារ ។