តីណិ អកុសលមូលានិ ឫសអកុសល ៣ យ៉ាង គឺ ៖
១. លោភោ អកុសលមូលំ លោភៈជាឫសនៃអកុសល
២. ទោសោ អកុសលមូលំ ទោសៈជាឫសនៃអកុសល
៣. មោហោ អកុសលមូលំ មោហៈជាឫសនៃអកុសល
អធិប្បាយ
បណ្តាធម៌ទាំងនោះ ឈ្មោះថា លោភៈ ដោយអត្ថថា ចង់បាន ( លុព្ភតីតិ លោភោ ) ។ អកុសលនោះផង ជាឫសផង ឬថា ( លោភៈជា ) ឫសនៃអកុសលទាំងឡាយ ហេតុនោះ ទើបឈ្មោះថា អកុសលមូល ។ ឈ្មោះថា ទោសៈ ដោយអត្ថថា ប្រទូស្ត ( ទុស្សតីតិ ទោសោ ) ។ ឈ្មោះថា មោហៈ ដោយអត្ថថា វង្វេង ( មុយ្ហតីតិ មោហោ ) ។