តិស្សោ វេទនា វេទនា ៣ យ៉ាង គឺ៖
១. សុខា វេទនា សុខវេទនា
២. ទុក្ខា វេទនា ទុក្ខវេទនា
៣. អទុក្ខមសុខា វេទនា អទុក្ខមសុខវេទនា
( បិដកលេខ ១៩ ទំព័រ ១៣៨ )
គប្បីជ្រាបវចនត្ថៈ ( សេចក្ដីនៃពាក្យ ) ក្នុងទីនេះ ដោយសង្ខេប៖
ឈ្មោះថា សុខ ព្រោះញ៉ាំងអ្នកសោយឱ្យសប្បាយ ។
ឈ្មោះថា ទុក្ខ ព្រោះទ្រាំបានដោយលំបាក ។
ឈ្មោះថា អទុក្ខមសុខ ព្រោះអត្ថថា មិនមែនទុក្ខ និងមិនមែនសុខ ។
( អដ្ឋកថាធម្មសង្គណី )