១. ឥធាវុសោ ភិក្ខុ កាយេ កាយានុបស្សី វិហរតិ អាតាបី សម្បជានោ សតិមា វិនេយ្យ លោកេ អភិជ្ឈាទោមនស្សំ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណារឿយៗ នូវកាយក្នុងកាយ ជាបុគ្គលមានព្យាយាមជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងដោយល្អ មានស្មារតីកម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក [ សំដៅយកកាយ ឬឧបាទានក្ខន្ធទាំង ៥ ]
២. វេទនាសុ វេទនា ពិចារណារឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ
៣. ចិត្តេ ចិត្តា ពិចារណារឿយៗ នូវចិត្តក្នុងចិត្ត
៤. ធម្មេសុ ធម្មានុបស្សី វិហរតិ អាតាបី សម្បជានោ សតិមា វិនេយ្យ លោកេ អភិជ្ឈាទោមនស្សំ ពិចារណារឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាបុគ្គលមានព្យាយាមជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងដោយល្អ មានស្មារតីកម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក
[ សតិបដ្ឋាន ៤ មានសម្តែងដោយពិស្តារក្នុងសតិបដ្ឋានសូត្រ ]