អាហារ មាន ៤ យ៉ាង គឺ៖
១. កពឡីការោ អាហារោ ឱឡារិកោ វា សុខុមោ វា អាហារគួរធ្វើឱ្យជាពំនូត១គ្រោតគ្រាតក្ដី ល្អិតក្ដី
២. ផស្សោ ទុតិយោ ផស្សៈ២ ជាអាហារទី ២
៣. មនោសញ្ចេតនា តតិយា មនោសញ្ចេតនា៣ ជាអាហារទី ៣
៤. វិញ្ញាណំ ចតុត្ថំ វិញ្ញាណ៤ ជាអាហារទី ៤
( បិដកលេខ ១៩ ទំព័រ ១៦២ )
១. បានដល់បាយ និងនំជាដើមតែងនាំមកនូវឱជដ្ឋមករូប
២. បានដល់ផស្សៈទាំង ៦ មានចក្ខុសម្ផស្សជាដើមតែងនាំមកនូវវេទនាទាំង ៣
៣. បានដល់កុសលាកុសលចេតនាដែលអាស្រ័យនឹងចិត្ត ចេតនានោះចែកទៅជា ៣ គឺបុញ្ញាភិសង្ខារ ១ អបុញ្ញាភិសង្ខារ ១ អានេញ្ជាភិសង្ខារ ១ តែងនាំមកនូវបដិសន្ធិក្នុងភពទាំង ៣
៤. បានដល់វិញ្ញាណក្ខន្ធគឺចិត្តតែងនាំមកនូវនាមរូបក្នុងខណៈនៃបដិសន្ធិ