បដិបទា ៤ យ៉ាងដទៃទៀត គឺ៖
១. អក្ខមា បដិបទា បដិបទាមិនអត់ធន់ ( នឹងត្រជាក់ជាដើម )
២. ខមា បដិបទា បដិបទាអត់ធន់បាន
៣. ទមា បដិបទា បដិបទាទូន្មាន ( នូវឥន្ទ្រិយ ) បាន
៤. សមា បដិបទា បដិបទារម្ងាប់ ( វិតក្ក ) បាន
( បិដកលេខ ១៩ ទំព័រ ១៦៣ )
អធិប្បាយ
ឈ្មោះថា អក្ខមា ( បដិបទាមិនអត់ធន់ ) ព្រោះអត្ថថា អត់ធន់នឹងត្រជាក់ជាដើមមិនបាន ក្នុងពេលប្រារព្ធព្យាយាម ។ ឈ្មោះថា ខមា ( បដិបទាអត់ធន់បាន ) ព្រោះអត្ថថា ទ្រាំបាន ។ ការទូន្មានឥន្ទ្រិយ ឈ្មោះថា ទមា ( បដិបទាទូន្មានបាន ) ។ ការរម្ងាប់វិតក្កដោយន័យជាដើមថា អត់ទ្រាំនឹងកាមវិតក្កដែលកើតឡើងមិនបាន ឈ្មោះថា សមា ( បដិបទារម្ងាប់បាន ) ៕