ធម្មសមាទាន ការសមាទានធម៌ មាន ៤ យ៉ាង គឺ៖
១. អត្ថាវុសោ ធម្មសមាទានំ បច្ចុប្បន្នំ ទុក្ខញ្ចេវ អាយតិញ្ច ទុក្ខវិបាកំ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាទុក្ខក្នុងបច្ចុប្បន្នផង មានផលជាទុក្ខតទៅខាងមុខផង១
២. អត្ថាវុសោ ធម្មសមាទានំ បច្ចុប្បន្នំ ទុក្ខញ្ចេវ អាយតិញ្ច សុខវិបាកំ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាទុក្ខក្នុងបច្ចុប្បន្ន តែមានផលជាសុខតទៅខាងមុខ២
៣. អត្ថាវុសោ ធម្មសមាទានំ បច្ចុប្បន្នំ សុខញ្ចេវ អាយតិញ្ច ទុក្ខវិបាកំ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាសុខក្នុងបច្ចុប្បន្ន តែមានផលជាទុក្ខតទៅខាងមុខ៣
៤. អត្ថាវុសោ ធម្មសមាទានំ បច្ចុប្បន្នំ សុខញ្ចេវ អាយតិញ្ច សុខវិបាកំ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាសុខក្នុងបច្ចុប្បន្នផង មានផលជាសុខតទៅខាងមុខផង៤
( បិដកលេខ ១៩ ទំព័រ ១៦៤ )
អធិប្បាយ
ការសមាទាន ខទី ១ ជាបដិបទារបស់ពួកអចេលក៍ ( អ្នកបួសស្រាត ) ។ ការសមាទានខទី ២ ជាការប្រព្រឹត្តព្រហ្មចរិយៈដ៏បរិសុទ្ធ របស់បុគ្គលអ្នកមានកិលេសក្រាស់ កាលមិនអាចស្រវាយកព្រះអរហត្ត ទើបស្រែកយំមានមុខទទឹកដោយទឹកភ្នែក ។ ការសមាទានខទី ៣ ជាការសមាទានដែលធ្លាក់ទៅក្នុងកាមទាំងឡាយ ។ ការសមាទានខទី ៤ ជាការប្រព្រឹត្តព្រហ្មចរិយៈក្នុងព្រះសាសនា របស់បុគ្គលសូម្បីមិនបានបច្ច័យ ៤ តែក៏បរិបូណ៌ដោយសេចក្ដីសុខ ដោយអំណាចឈាន និងវិបស្សនា ៕
១. បានដល់ សេចក្ដីប្រតិបត្តិរបស់ពួកអចេលក៍
៣. ការប្រព្រឹត្តធម៌របស់បុគ្គលដែលមានចិត្តធ្លាក់ចុះទៅក្នុងកាម