គព្ភាវក្កន្តិ ការចុះកាន់គភ៌ ( របស់សត្វ ) មាន ៤ យ៉ាង គឺ
១. ឥធាវុសោ ឯកច្ចោ អសម្បជានោ មាតុ កុច្ឆឹ ឱក្កមតិ អសម្បជានោ មាតុ កុច្ឆិស្មឹ ឋាតិ អសម្បជានោ មាតុ កុច្ឆិស្មា និក្ខមតិ អយំ បឋមោ គព្ភាវក្កន្តិ
ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតាក៏មិនដឹងខ្លួន ឋិតនៅក្នុងផ្ទៃមាតា ក៏មិនដឹងខ្លួន សម្រាលចាកផ្ទៃមាតា ក៏មិនដឹងខ្លួនទៀត នេះជាការចុះកាន់គភ៌ទី ១ [ បានដល់ លោកិយមនុស្សជាប្រក្រតី ]
២. បុន ចបរំ អាវុសោ ឥធេកច្ចោ សម្បជានោ មាតុ កុច្ឆឹ ឱក្កមតិ អសម្បជានោ មាតុ កុច្ឆិស្មឹ ឋាតិ អសម្បជានោ មាតុ កុច្ឆិស្មា និក្ខមតិ អយំ ទុតិយា គព្ភាវក្កន្តិ
ម្នាលអាវុសោទាំងឡាយ មួយទៀតសត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតាដឹងខ្លួន តែនៅក្នុងផ្ទៃមាតាមិនដឹងខ្លួន សម្រាលចាកផ្ទៃមាតាក៏មិនដឹងខ្លួនដែរ នេះជាការចុះកាន់ផ្ទៃមាតាទី ២ [ បានដល់ អសីតិមហាសាវ័ក ]
៣. បុន ចបរំ អាវុសោ ឥធេកច្ចោ សម្បជានោ មាតុ កុច្ឆឹ ឱក្កមតិ សម្បជានោ មាតុ កុច្ឆិស្មឹ ឋាតិ អសម្បជានោ មាតុ កុច្ឆិស្មា និក្ខមតិ អយំ តតិយា គព្ភាវក្កន្តិ
ម្នាលអាវុសោទាំងឡាយ មួយទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតាក៏ដឹងខ្លួន នៅក្នុងផ្ទៃមាតាក៏ដឹងខ្លួន តែសម្រាលចាកផ្ទៃមាតាមិនដឹងខ្លួន នេះជាការចុះកាន់គភ៌ ទី ៣ [ បានដល់ អគ្គសាវ័កទាំងពីរ និងព្រះបច្ចេកពោធិសត្វ ]
៤. បុន ចបរំ អាវុសោ ឥធេកច្ចោ សម្បជានោ មាតុ កុច្ឆឹ ឱក្កមតិ សម្បជានោ មាតុ កុច្ឆិស្មឹ ឋាតិ សម្បជានោ មាតុ កុច្ឆិស្មា និក្ខមតិ អយំ ចតុត្ថា គព្ភាវក្កន្តិ
ម្នាលអាវុសោទាំងឡាយ មួយវិញទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតាក៏ដឹងខ្លួន នៅក្នុងផ្ទៃមាតាក៏ដឹងខ្លួន សម្រាលចាកផ្ទៃមាតាក៏ដឹងខ្លួន នេះជាការចុះកាន់គភ៌ទី ៤ [ បានដល់ព្រះសព្វញ្ញុពោធិសត្វ ]
( បិដកលេខ ១៩ ទំព័រ ១៦៧-១៦៨ )