អវិហឹសា សេចក្តីមិនបៀតបៀន [ បានដល់ករុណា គឺសេចក្តីអាណិត អនុគ្រោះសព្វសត្វ ]
សោចេយ្យំ សេចក្តីស្អាត [ បានដល់មេត្តា គឺសេចក្តីរាប់អានស្រឡាញ់សព្វសត្វ ]
អធិប្បាយ
ពាក្យថា អវិហឹសា សំដៅយកទាំងករុណា ទាំងបុព្វភាគនៃករុណា ។ សេចក្តីនេះ លោកពោលទុកថា “តត្ថ កតមា អវិហឹសា? យា សត្តេសុ ករុណា ករុណាយនា ករុណាយិតត្តំ ករុណាចេតោវិមុត្តិ, អយំ វុច្ចតិ អវិហឹសា បណ្តាធម៌ទាំងនោះ អវិហឹសា តើដូចម្តេច? គឺ
សេចក្តីអាណិត អនុគ្រោះក្នុងសព្វសត្វ រួមទាំងករុណាចេតោវិមុត្តិ ( ការរួចផុតដោយចិត្ត ដោយអាស្រ័យករុណា ) នេះហៅថា អវិហឹសា” ។
ពាក្យថា សោចេយ្យំ សំដៅដល់សេចក្តីស្អាត ដោយអំណាចមេត្តា និងបុព្វភាគនៃមេត្តា ។ សេចក្តីនេះលោកពោលទុកថា “តត្ថ កតមំ សោចេយ្យំ? យា សត្តេសុ មេត្តិ មេត្តាយនា មេត្តាយិតត្តំ មេត្តាចេតោវិមុត្តិ, ឥទំ វុច្ចតិ សោចេយ្យំ បណ្តាធម៌ទាំងនោះ សោចេយ្យ តើដូចម្តេច? គឺភាពមេត្រី សេចក្តីអាណិត ស្រឡាញ់ ក្នុងសត្វទាំងឡាយ រួមទាំងមេត្តាចេតោ-វិមុត្តិ ( ការរួចផុត ដោយចិត្តដោយអាស្រ័យមេត្តា ) នេះហៅថា សោចេយ្យ” ។