តិស្សោ កុសលធាតុយោ ធាតុជាកុសល ៣ យ៉ាង គឺ៖
១. នេក្ខម្មធាតុ ធាតុប្រកបដោយការចេញចាកកាម [ សំដៅយកសម្មាសង្កប្ប គឺតម្រិះត្រូវ ]
២. អព្យាបាទធាតុ ធាតុប្រកបដោយការមិនព្យាបាទ
៣. អវិហឹសាធាតុ ធាតុប្រកបដោយការមិនបៀតបៀន
( បិដកលេខ ១៩ ទំព័រ ១៣៦ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងធម៌ទាំងឡាយ មាននេក្ខម្មធាតុជាដើម ៖
សេចក្តីត្រិះរិះ វិតក្ក ការត្រិះរិះត្រូវ ដែលប្រកបដោយការចេញចាកកាមនេះ ហៅថា នេក្ខម្មធាតុ កុសលធម៌ទាំងពួង ឈ្មោះថា នេក្ខម្មធាតុ ដូចពោលមកនេះ គឺ នេក្ខម្មធាតុ,សេចក្តីត្រិះរិះ វិតក្ក ការត្រិះរិះត្រូវ ដែលប្រកបដោយអព្យាបាទ នេះហៅថា អព្យាបាទធាតុ, ការមេត្តាក្នុងសត្វទាំងឡាយ ។ល។ មេត្តាចេតោវិមុត្តិ ដូចពោលមកនេះគឺ អព្យាបាទធាតុ ។ សេចក្តីត្រិះរិះ ។ល។ ដែលប្រកបដោយអវិហឹសា នេះហៅថា អវិហឹសាធាតុ, សេចក្តីករុណាក្នុងសត្វទាំងឡាយ ។ល។ ករុណាចេតោវិមុត្តិ ដូចពោលមកនេះ គឺ អវិហឹសាធាតុ សូម្បីកថា ២ ប្រការក្នុងទីនេះ ក៏គប្បីជ្រាបដោយន័យដែលពោលហើយពីខាងដើម ។